khmer eng
  • សមាជិកព្រឹទ្ធសភា អញ្ជើញ សូត្រមន្តកាន់បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ខេត្តស្វាយរៀង
     
    ចែករំលែក ៖

    ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា, ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមអមដំណើរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញសូត្រមន្តវេនកាន់បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនារសៀល ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

    ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៣នេះ ក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តស្វាយរៀង រួមជាមួយប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក